ក្នុងគ្រាណាមានការរំលោភបំពានសិទ្ធិមនុស្ស មានកង្វល់ផ្នែកបរិស្ថាន មានគ្រោះថ្នាក់ដល់សុវត្ថិភាពនិងសុខភាព និងកង្វល់នានាផ្សេងទៀត វិធានការណ៍ដែលជឿទុកចិត្តបាននិងទាន់ពេល ត្រូវបានតម្រូវឲ្យចាត់ឡើង ។ ប្រសិនបើអ្នក ត្រូវបានទទួលរងប៉ះពាល់ ឬបានឃើញហេតុការណ៍រំលោភបំពាន យើងផ្តល់ឲ្យអ្នកនូវមធ្យោបាយងាយស្រួលក្នុងការដាក់ពាក្យបណ្តឹង ។ យើងធានាថា រាល់បណ្តឹងនិមួយៗ នឹងត្រូវបានស៊ើបអង្កេត និងរក្សាភាពសម្ងាត់និងភាពអនាមិក ។
តើយើងត្រូវការអ្វីពីអ្នក ?
1. ឈ្មោះ (ប្រសិនបើអ្នកមិនចង់ផ្តល់ឈ្មោះ អ្នកអាចដាក់ពាក្យ[បណ្តឹង]មកដោយអនាមិក ទោះបីយ៉ាងណាក៏ដោយ ការធ្វើបែបនេះ អាចនឹងនាំឲ្យមានភាពស្មុគ្រស្មាញបន្តិចនិងនាំឲ្យពន្យាពេលដល់ការដាក់ដំណើរការនៃពាក្យបណ្តឹងនោះ)
2. ព័ត៌មានទំនាក់ទំនង ឧទាហរណ៍ លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល អាសយដ្ឋានសម្រាប់ផ្ញើបានតាមប្រៃសណីយ៍
3. ប្រទេស និងទីក្រុងដែលអ្នកនៅ ប្រសិនបើមាន ការដ្ឋានផលិត ឬព័ត៌មានដទៃទៀតដែលងាយស្រួលស្គាល់អត្តសញ្ញាណនិងរកឃើញទីតាំង
4. ការពិពណ៌នាលម្អិត ដែលរួមទាំងកាលបរិច្ឆេទ ឬរយៈកាលនៃពេលវេលានៃការជូនដំណឹងដែលទាក់ទងនឹង សិទ្ធិមនុស្ស បរិស្ថាន សុខភាព ឬសុវត្ថិភាពជាដើម ។ ប្រសិនបើមាន សូមដាក់មកជាមួយនូវភស្តុតាងដែលគាំទ្រ ។
5. ព័ត៌មានបញ្ជាក់ប្រាប់ថាតើ ពាក្យបណ្តឹង ឬភាគីដែលទទួលរងផលប៉ះពាល់ដទៃផ្សេងទៀតនោះ ត្រូវតែនៅតែអនាមិក និងត្រូវបានការពារមិនបង្ហាញជាសាធារណៈដែរឬទេ ។
សូមដាក់ពាក្យបណ្តឹងរបស់អ្នកជាលាយល័ក្ខអក្សរនៅទីនេះ ។
តើពាក្យបណ្តឹងរបស់អ្នក ត្រូវបានដំណើរការដោយរបៀបណា ?
1. បន្ទាប់ពីការទទួលសារ យើងនឹងបញ្ជាក់ប្រាប់ថាបានទទួលពាក្យបណ្តឹងរួចរាល់ហើយ ក្នុងអំឡុងពេល 24 ម៉ោង ។
2. មន្រ្តីសិទ្ធិមនុស្សរបស់ DEICHMANN កំណត់ហេតុផលនៃពាក្យបណ្តឹង និងពិនិត្យពីភាពដែលអនុញ្ញាតទទួលយកបានរបស់ពាក្យបណ្តឹងនោះ ។ ប្រសិនបើពាក្យបណ្តឹងនោះ ត្រូវបានរកឃើញថាទទួលយកបាន ការស៊ើបអង្កេតលម្អិត នឹងត្រូវបានធ្វើឡើង ហើយពាក្យបណ្តឹងទាំងឡាយ ត្រូវបានជូនដំណឹងថានឹងអស់រយៈកាលដំណើរការយូរប៉ុណ្ណាតាមដែលគេរំពឹងទុក ។
3. ប្រសិនបើការស៊ើបអង្កេតកាន់តែស៊ីជម្រៅមានភាពចាំបាច់ DEICHMANN នឹងធ្វើអធិការកិច្ចនៅនឹងកន្លែងកើតហេតុដោយខ្លួនឯងផ្ទាល់ ឬបញ្ជូនអ្នកផ្តល់សេវាណាម្នាក់ឲ្យទៅកាន់ទីនោះ ។ ការចំណាយទាំងឡាយសម្រាប់ការពិនិត្យជាអធិការកិច្ចទាំងនេះ នឹងរ៉ាប់រងចំណាយដោយ DEICHMANN ។
4. ជាយថាហេតុ ពាក្យបណ្តឹង អាចត្រូវបានដោះស្រាយ ដោយការប៉ះប៉ូវសងជម្ងឺចិត្តដោយការយោគយល់គ្នាទៅវិញទៅមករវាងគូភាគីនៃបណ្តឹង ។ ប្រសិនបើគ្មានការព្រមព្រៀងគ្នានោះទេ DEICHMANN សូមរក្សាសិទ្ធិក្នុងការសម្រេចលទ្ធផលនៃពាក្យបណ្តឹងនោះក្រោយពីពិចារណាយ៉ាងល្អិតល្អន់លើគ្រប់រូបភាពរួចមក ។
5. ប្រសិនបើសកម្មភាពទាំងឡាយរបស់ DEICHMANN Group បានបង្កដល់ ឬបានចូលរួមជាកត្តាជម្រុញដល់ពាក្យបណ្តឹងនោះ យើងនឹងចាប់ផ្តើមឲ្យមានដំណើរការដើម្បីសងប៉ះប៉ូវដល់បណ្តឹងសារទុក ឬសម្រាលផលប៉ះពាល់របស់វា និងទប់ស្កាត់ការកើតឡើងវិញរបស់វាប្រសិនបើអាចធ្វើទៅបាន ។